ភ្លើងឆេះព្រៃនៅព័រទុយហ្កាល់ចេញផ្សែងខ្មួរខ្មាញ់ងងឹតមេឃ

0
40593

ផ្សែងខ្មួរខ្មាញ់ងងឹតមេឃនៅក្នុងរូបភាពនេះ គឺដោយសារភ្លើងឆេះព្រៃនៅតំបន់ Vieira De Leiria នៅប្រទេសព័រទុយហ្កាល់ ដែលបណ្តាេលអោយមនុស្សស្លាប់រហូតដល់៤១នាក់។ ថ្ងៃទី២០ តុលានេះ គឺជាតម្រប់ខួបបីថ្ងៃនៃពិធីកាន់ទុក្ខទូទាំងប្រទេសចំពោះអ្នកស្លាប់ដោយសារភ្លើងឆេះព្រៃនេះ។ ប្រជាជនទូទាំងប្រទេសមានកំហឹងយ៉ាងខ្លាំង និងបានដាក់ការគាបសង្កត់ទៅលើរដ្ឋាភិបាលអោយធ្វើការពន្យល់ថា ហេតុអ្វីក៏មិនអាចពន្លត់ភ្លើងឆេះព្រៃនេះបាន។ ប៉ុន្តែពេលនេះដោយសារភ្លៀង និងសីតុណ្ហភាពចុះត្រជាក់បន្តិចតាំងពីថ្ងៃអង្គារ៍មកនោះធ្វើអោយអ្នកពន្លត់អគ្គិភ័យក្នុងប្រទេសព័រទុយហ្កាល់ និងមកពីប្រទេសអេស្ប៉ាញអាចត្រួតត្រាភ្លើងនេះហើយ៕

IMG_2993

IMG_2995

IMG_2996

IMG_2997

Facebook Comments
Loading...