បើកបរបត់ម៉ូតូខ្វះការប្រុងប្រយ័ត្ន បណ្ដាលឲ្យរថយន្តអាយឡែនឌ័ ជាន់ហ្វ្រាងមិនទាន់បុកយ៉ាងពេញទំហឹង អូសម៉ូតូចូលក្រោមរថយន្ត …!

0
20267

(កណ្ដាល): ស្រ្តីវ័យក្មេងម្នក់បានជួបគ្រោះថ្នាក់ចរាចរណ៍ហើយរងរបួសយ៉ាងធ្ងន់ធ្ងរក៍ដោយសារខ្លួនបើកបរបត់ម៉ូតូខ្វះការប្រុងប្រយ័ត្ន បណ្ដាលឲ្យរថយន្តអាយឡែនឌឺ ជាន់ហ្វ្រាងមិនទាន់បុកយ៉ាងពេញទំហឹង អូសម៉ូតូចូលក្រោមរថយន្ត។

ហេតុកាណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ០៨និង៤៥នាទីក្នុងថ្ងៃទី១៥ ខែមិនាឆ្នាំ២០១៨ នៅតាមបណ្ដោយផ្លូវជាតិលេខ១១៥ ស្ថិតភូមិខ្ពបវែង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្ដាល។

សមត្តកិច្ចនគបាលចរាចរណ៍បានឲ្យដឹងថា: ជនរងគ្រោះអ្នកបើកម៉ូតូមានឈ្មោះ ខេន ស្រីម៉ុច ភេទស្រី អាយុ ២៥ឆ្នាំ រស់នៅភូមិ ព្រែករាំង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្ដាល ហើយបើកម៉ូតូម៉ាក C 125.ពណ៍ខ្មៅ ពាក់ស្លាកលេខ កណ្ដាល 1S.67.72. បើកបរបត់ ពីជើងទៅត្បូង(ឆ្លងផ្លូវ)មិនប្រយ័ត្ន។រីឯរថយន្តបង្ករមានម៉ាក អាយឡែនឌឺ ពណ៍ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2AH.16.61.បើកបរមានទិសដៅពីកើតទៅលិច ហើយម្ចាស់រថយន្តមានឈ្មោះ ស៊ិឹង សុធារិទ្ធ ភេទប្រុសអាយុ ៤៦ឆ្នាំ មានទីលំនៅ ភូមិស្ដៅកន្លែង ឃំុដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្ដាល ។

សាក្សីនៅកន្លែងកើតហេតុបានអោយដឹងថា: នៅមុនពេលកើតហេតុគេឃើញរថយន្តម៉ាកអាយឡែនឌឺ ខាងលើបើកបោះពួយក្នុងស្ថានភពលឿន លុះដល់ចំណុចកើតហេតុ ក៍ពើបប្រទះនិងម៉ូតូដែលកំពុងបត់ឆ្លងថ្នល់ លុះដល់ពេលនោះប្រហែលរថយន្តជាន់ហ្វ្រាង មិនស៊ីក៍បុកម៉ូតូចំពាក់កណ្ដាលយ៉ាងពេញទំហឹង អូសចំងាយ០៥ម៉ែត្របណ្ដាលឲ្យស្ត្រីនោះដួលបោកខ្លួនទៅលើទ្រូងថ្នល់របូសធ្ងន់។

ប៉ូលិសចរាចរណ៍ក្រុងតាខ្មៅបានបញ្ជាក់ទៀតថា: បន្ទាប់ពីបានធ្វើការវាស់វែង បាញ់គំនុះរួច ក៍លើកម៉ូតនិងបើកយករថយន្តចេញកុំឲ្យកកស្ទះ រីឯអ្នករងរបួសត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យ ចំណែករថយន្តនិងម៉ូតូ សមត្តកិច្ចចរាចរណ៍នាំយកមករក្សាទុកនៅអធិការដ្ឋាននគបាលក្រុងតាខ្មៅដើម្បីដោះស្រាយនៅពេលក្រោយ៕ ដោយ សនសុភ័ក្ដ

IMG-20180315-WA0002

IMG-20180315-WA0001

IMG-20180315-WA0000

Facebook Comments
Loading...